អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលជាថ្មី ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក
ប្រភព៖ Reuters
តេអេរ៉ង់៖ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល កុំឱ្យវាយប្រហារអ៊ីរ៉ង់ជាការសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃទី១ ខែតុលា។ ការព្រមាននេះធ្វើឡើងនៅចំពេលដែលអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារទៅលើក្រុមហេសបូឡា នៅលីបង់។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើង
អំពីលទ្ធភាពនៃការផ្ទុះសង្រ្គាម ទ្រង់ទ្រាយធំមួយនៅមជ្ឈិមបូព៌ា។
នេះដោយសារតែអ៊ីស្រាអែល កំពុងរៀបចំដើម្បីវាយប្រហារតបតទៅលើអ៊ីរ៉ង់
បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍
មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានព្រមានថា អ៊ីរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលយ៉ាងឈឺចាប់
ប្រសិនបើអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់។ លោកបានបន្ថែមថាអ៊ីរ៉ង់អាចជ្រៀតចូល
តំបន់ការពាររបស់អ៊ីស្រាអែល។
សហរដ្ឋអាមេរិកនិងអេហ្ស៊ីប
បានអំពាវនាវឱ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ ជៀសវាងការបង្កើនជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ
អ៊ីស្រាអែល នៅតែបន្តការវាយប្រហារ ទៅលើក្រុមហេសបូឡានៅលីបង់
និងក្រុមហាម៉ាសនៅហ្គាហ្សា។
អ៊ីស្រាអែលក៏បានវាយប្រហារទៅលើទីក្រុង
Latakia ប្រទេសស៊ីរី
និងតំបន់មួយនៅក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ផងដែរ។ ការវាយប្រហារទាំងនេះ
បានបង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕

Post a Comment