ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលរយៈពេល៩ខៃ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីតាមតុលាការ
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលរយៈពេល៩ខៃ ឆ្នាំ២០២៤នេះ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌
បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក
កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូក
សរុបលទ្ធផលការងាររយៈពេល៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ
និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ
និងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌
សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំង ២
ខាងលើសម្រាប់រយៈពេល ៩ខែ ដូចខាងក្រោម៖
Post a Comment