ក្រសួងបរិស្ថាននិងកងយោធពលខេមរភូមិន្ទពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារធនធានធម្មជាតិនិងខឿនការពារជាតិ

អត្ថបទ៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ នៃបញ្ជាការដ្ឋានកងទ័ពអាកាស ក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អឿ សំអុល មេបញ្ជាការកងទ័ពអាកាសនៃក្រសួងការពារជាតិ ស្តីពីកិច្ចសហប្រតិបត្តិការចូលរួមការពារធនធានធម្មជាតិនិងពង្រឹងខឿនការពារជាតិ នៅព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងនឹងកំណត់ដាក់ចេញនូវវិធានការគោលនយោបាយជាយុទ្ធសាស្ត្រ ជាក់ស្តែងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីយ៉ាងដូច្នេះ គឺឆ្លើយតបទៅនឹងការពង្រឹងបន្ថែមលើការអនុវត្តច្បាប់ ធានាថែរក្សាការពារធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយៗ និងជួយការលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព៕





Powered by Blogger.