កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏កក់ក្តៅ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត
ប្រភព៖ ក្រសួងការបរទេស
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជួបសន្ទនាតាមទូរស័ព្ទ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលទើបតែងតាំងថ្មី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏កក់ក្តៅ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងផ្នែកនានាដូចជា នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងវប្បធម៌។
Post a Comment