សម្តេចធិបតី៖ សុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ខេត្តមណ្ឌលគិរី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសុខសន្តិភាព គឺជាគន្លឹះសំខាន់បំផុតដើម្បីកុំឱ្យកម្ពុជាបែកបាក់គ្នាដូចកាលពីអតីតកាល៕




Powered by Blogger.