កម្ពុជាចុះហត្ថលេខាជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប
ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់
រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា
រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី
ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល
(Co-terminal Rights)។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ
នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ
ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា
ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ការជួបប្រជុំ
និងចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងឱកាសបណ្ឌិត ម៉ៅ ហាវណ្ណាល់
បានអញ្ជើញចូលរួមព្រឹត្តិការណ៍
ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស
ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services
Negotiation Event - ICAN2024) ចាប់ពីថ្ងៃទី ២១-២៥ ខែតុលា
ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា
និងសម្រេចនូវការព្រមព្រៀងនានាពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕
Post a Comment