នាយកប្រតិបត្តិ Telegram អាចដើរជុំវិញកន្លែងលោកស្នាក់នៅ និងត្រូវបង្ហាញខ្លួនជូនអាជ្ញាធរ ២ដងក្នុងមួយសប្ដាហ៍
បរទេស៖ ក្រោយពីចាប់ខ្លួន និងបង់ប្រាក់ធានានៅក្រៅឃុំ លោក Pavel Durov នាយកប្រតិបត្តិ Telegram បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរបារាំងអនុញ្ញាតឱ្យដើរហើរនៅជុំវិញតំបន់ដែលលោកស្នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសបារាំងបាន ដោយក្នុងនោះលោកបង្ហាញខ្លួនត្រូវរាយការណ៍ព័ត៌មានជូនអាជ្ញាធរចំនួន ២ដងក្នុងមួយសប្ដាហ៍ ព្រមទាំងស្ថិតក្រោមការឃ្លាំមើលពីសំណាក់សមត្ថកិច្ច ប៉ុន្តែលោកមិនអាចចាកចេញពីប្រទេសបារាំងបានឡើយ។
លោក Pavel Durov នាយកប្រតិបត្តិ
Telegram អាចនឹងប្រឈមមុខជាប់គុកច្រើនឆ្នាំ និងពិន័យជាប្រាក់
៥០ម៉ឺនអឺរ៉ូ បើសិនជាអាជ្ញាធរបារាំងឃើញថា គាត់មានជាប់ពាក់ព័ន្ធនៅក្នុងបទចោទប្រកាន់
៣ធំៗគឺ ការរំលោភបំពានផ្លូវភេទកុមារ, ការជួញដូរគ្រឿងញៀន
និងប្រតិបត្តិការក្លែងបន្លំ។
គិតមកដល់ពេលនេះ អាជ្ញាធរ
ឬតុលាការបារាំងនៅមិនទាន់ប្រកាសឱ្យដឹងជាសាធារណៈនៅថ្ងៃកំណត់បើកសវនាការកាត់ក្ដីលោក Durov
នោះទេ ខណៈដែលបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram
ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន
និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ
ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន
ត្រូវបានចោទប្រកាន់។
មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារ
និងចូលទៅរាយការណ៍ពីស្ថានភាពនៃការប្រើប្រាស់ Telegram នៅលើបណ្ដាញសង្គម
X និងគេហទំព័រ Downdetector ថា
មួយរយៈក្រោយនេះការប្រើប្រាស់ Telegram ហាក់មានភាពមិនល្អដូចមុននោះទេ
ចេះតែរអាក់រអួល និងមានពេលខ្លះគាំងផងដែរ៕
Post a Comment