ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅ
ភ្នំពេញ៖ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia រយៈពេល ០២ថ្ងៃ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅ ព្រមជាមួយផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពី សន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយ នៃកម្ពុជា។ ទន្ទឹមជាមួយគ្នានេះ យើងក៏មិនអាចមើលរំលងនូវការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូលផងដែរ។
ព្រឹត្តិការណ៍ Gumball 3000នេះ ផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពី សន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយនៃកម្ពុជាផងដែរ។
សូមទស្សនារូបភាពខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខេត្តសៀមរាប ដែលបានចូលរួមបំពេញបេសកកម្មក្នុងកម្មវិធី Gumball 3000 Rally In Cambodia ប្រកបដោយភាពម៉ឹងម៉ាត់ ស្វាហាប់ និងមានវិន័យសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅ ទំនុកចិត្ត និងសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ គ្រប់ៗគ្នា៕
Post a Comment