ក្រសួងមហាផ្ទៃ ណែនាំឱ្យរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានណែនាំឱ្យរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ
ចេញផ្សាយនាពេលថ្មីៗនេះ បានជម្រាបជូន លោក-លោកស្រី ជាអភិបាលរាជធានី ខេត្ត និងលោក
លោកស្រី ជាអភិបាលក្រុង ស្រុក ខណ្ឌ ជ្រាបថា
ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
ដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ
នៃអាណត្តិរបស់ខ្លួន
ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព
គណនេយ្យភាព និងបរិយាប័ន្ន។
លើមូលដ្ឋាននេះ ដើម្បីឱ្យការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេល
៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងមហាផ្ទៃ
បានធ្វើការណែនាំដល់ លោក-លោកស្រី អភិបាលរាជធានី ខេត្ត និងលោក លោកស្រី អភិបាល នៃគណៈអភិបាល
ក្រុង ស្រុក ខណ្ឌ ចាត់ចែងអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន។
ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត
ត្រូវធ្វើការណែនាំ ជំរុញ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំ
និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល
(២០២៥-២០២៧)៕
Post a Comment