ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍភាព បញ្ហាប្រឈមក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ រយៈពេល៣ឆ្នាំ «២០២១-២០២៣»
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តកំណែទំម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ក្នុងរយៈពេល៣ ឆ្នាំកន្លងមក គឺចាប់ពី ២០២១-២០២៣)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ១៤ កេីត ខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្ត រួម និងលោក លោកស្រី នាយករដ្ឋបាល នាយករដ្ឋបាលរងនៃសាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជាច្រេីនរូប។
កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដេីម្បីរកចំណុចល្អៗ ចំណុចខ្លាំង និងខ្សោយ ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាព និងកំណែទម្រង់គម្រូរបាយការណ៍នៃការតាមដាន ការអនុវត្តផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគដេីម្បីមានមូលដ្ឋានក្នុងការតាមដានការអនុវត្តជាស្ថាប័ន មន្ទីរជំនាញនានា៕
Post a Comment