ប្រធានាធិបតីអ៊ីរ៉ង់ សន្យាធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងមូស្គូ កាន់តែស៊ីជម្រៅ

ប្រភព៖ Reuters 

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសន្យាថា ប្រទេសរបស់លោកនឹងធ្វើឱ្យ ទំនាក់ទំនងជាមួយរុស្ស៉ី កាន់តែស៊ីជម្រៅ ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ចំពេលដែលអាមេរិកំពុងបារម្ភពី លទ្ធភាពដែលទីក្រុងតេហេរ៉ង់ ផ្គត់ផ្គង់មីស៊ីលឱ្យទីក្រុងមូស្គូ។

មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីតេហេរ៉ង់ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់ លោក Pezeshkian ដែលប្រាប់ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិ លោក Shoigu ដូច្នេះថារដ្ឋាភិបាលរបស់ខ្ញុំ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ នូវកិច្ចសហប្រតិបត្តិការ និងវិធានការដែលកំពុងបន្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាង ទីក្រុងតេហេរ៉ង់-ទីក្រុងមូស្គូ នឹងអភិវឌ្ឍតាមរបៀបជាអចិន្ត្រៃយ៍ ក៏ដូចជាដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិច៕



Powered by Blogger.