ព្យុះត្រូពិកថ្មីមួយទៀត នឹងវាយប្រហារភាគកណ្ដាលវៀតណាម
ប្រភព៖ Reuters
ហាណូយ៖ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ ។
ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ
៤ ឬ Storm No.4 នៅក្នុងប្រទេសវៀតណាម
ត្រូវបានអាជ្ញាធរឧតុនិយមវៀតណាមព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរចាប់ពីខេត្ត Quang
Tri រហូតដល់ខេត្ត Quang Nam នៅល្ងាចថ្ងៃពុធនេះ
ជាមួយល្បឿនខ្យល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។
វៀតណាម
ទើបតែរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤នេះ។
ព្យុះនេះវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជិត២សប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង
២៩០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ១.៦ពាន់លានដុល្លារ។ ព្យុះ No.4 អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះ ពី ១០០ ទៅ
៣០០មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃសុក្រ នៅភាគខាងកណ្ដាលវៀតណាម
ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ៕
Post a Comment