មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង ដើម្បីចុះអន្តរាគមន៍ ជួយពលរដ្ឋរងគ្រោះធម្មជាតិ

ភ្នំពេញ៖ ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងកម្ពុជានោះ កងពលតូច ដឹក ជញ្ជូន លេខ ៩៩ បានប្រកាសត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ ដល់ បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុណាមួយ ស្រប ពេលក្រសួងធនធានទឹក និងឧតុនិយមប្រកាសថានាពេលខាងមុខនេះទឹកទន្លេមេគង្គផ្នែក ខាង លើអាចនឹងហក់ឡើងជាបន្តបន្ទាប់នោះ។

ថ្លែងប្រាប់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឧត្តម សេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជា នាយ សេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩បានឲ្យដឹងថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុងត្រៀមខ្លួន ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជា ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកអគ្គនាយកអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បី ចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និង តាម តម្រូវការផ្សេងៗ ជាដើម។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌីបានឲ្យដឹងទៀតថា កងពលពលតូចដឹកជញ្ជូនលេខ៩៩ បានមធ្យោបាយដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៦០គ្រឿង រថយន្ត ជួសជុលចល័ត២គ្រឿងរថយន្តស្ទួច១គ្រឿង អូប័រ១១គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូច២៥គ្រឿងម៉ាស៊ីនភ្លើង ២គ្រឿងនិងកម្លាំងបើកបរ និងសង្រ្គោះចំនួន២១៥នាក់ជាដើម។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ក៏បានលើកឡើងផងដែរថាស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ កម្លាំងនៃកងពលតូច ដឹកជញ្ជូនលេខ ៩៩ ក៏បានធ្វើការហ្វឹកហាត់ និងធ្វើសមយុទ្ធជាប្រចាំជាមួយភាគីដទៃទៀតលើជំនាញសង្រ្គោះបន្ទាន់ដើម្បីជួយ ដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលដែល ជួប គ្រោះធម្មជាតិដូចជាករណីខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើមផងដែរ៕













Powered by Blogger.