ប្រជាពលរដ្ឋមានជំហរប្រកាន់ជាប់នូវការគោរពព្រះពុទ្ធសាសនាតាំងពីបុរាណតរៀងមកដល់បច្ចុប្បន្ន!
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ រួមនិងពុទ្ធបរិសទ្ធ ចំណុះជេីងវត្ត ព្រមទាំងពុកម៉ែ បងប្អូននៅជិតឆ្ងាយ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃវេនទី១ នៃបុណ្យកាន់បិណ្ឌបានអញ្ជេីញមករួមប្រារព្ធនៅក្នុងពិធីកាន់បិណ្ឌទី១ នៅវត្ត «បទុមមុនីវណ្ណារាម» ក្នុងង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ប្រកបដោយភក្តីភាព។
សូមបញ្ជាក់ជូនផងដែរ ពិធីបុណ្យកាន់បិណ្ឌទី១ រហូតដល់ទី១៤និងជាចុងក្រោយគឺបុណ្យភ្ជុំបិណ្ឌធំ ក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលពុកម៉ែ បងប្អូន និងពុទ្ធបរិស័ទ្ធតែងតែគោពរ តាមគន្លងនៃព្រះពុទ្ធសាសនារបស់ខ្មែរយេីង តរៀងមក ហេីយបានប្រព្រឹត្តមាន ចំនួន១៥ថ្ងៃ ជារៀងរាល់ឆ្នាំម្តង៕
Post a Comment