សេចក្តីប្រកាសព័ត៌មានរួម លទ្ធផលកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ភ្នំពេញ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកទី២ ដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព នៃការងារសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំអន្តរក្រសួងនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផង ដែលបានរៀបចំឡើង នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕








 

 

Powered by Blogger.