Pavel Drove ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាមួយនិងការតម្កល់ប្រាក់ធានាចំនួន ៥.៥៦លានដុល្លារ

ភ្នំពេញ៖ លោក Pavel Durov ស្ថាបនិក Telegram ត្រូវបានតុលាការបារាំងសម្រេចដោះលែងឲ្យនៅក្រៅឃុំ ជាមួយនិងការតម្កល់ប្រាក់ធានាចំនួន 5.56 លានដុល្លារ ប៉ុន្តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយមិនអនុញ្ញាតឲ្យចេញពីទឹកដីបារាំងឡើយ ហើយត្រូវរាយការណ៍ទៅប៉ូលិសចំនួន ២ដងក្នុងមួយសប្តាហ៍។

លោក Pavel Durov ត្រូវបានប៉ូលិសបារាំងឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃសៅរ៍ ទី២៤ សីហា ពេលលោកចុះពីលើយន្តហោះឯកជន នៅឯព្រលានយន្តហោះមួយកន្លែង ក្បែរទីក្រុងប៉ារីស។ មហាសេដ្ឋីជនជាតិរុស្ស៉ីរូបនេះ ត្រូវបានឃាត់ខ្លួន ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំង ដែលបានចោទប្រកាន់ថា ភាពខ្វះការត្រួតពិនិត្យមាតិកា និងភាពខ្វះកិច្ចសហការជាមួយអាជ្ញាធរ របស់កម្មវិធី Telegram អាចធ្វើឱ្យលោក Durov ជាប់ពាក់ព័ន្ធក្នុង​សកម្មភាពខុសច្បាប់ផ្សេងៗ​រួមមានចាប់តាំងពី អំពើជួញដូរគ្រឿងញៀន អំពើឆបោក រហូតដល់ អំពើរំលោភបំពានផ្លូវភេទលើអនីតិជន ជាដើម ដែលរីកសុះសាយពេញកម្មវិធីរបស់លោក៕



Powered by Blogger.