ឯកឧត្តម វ៉ា ថន អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ត ឆ្នាំ២០២៤

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កេីត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តការងារខែបន្តរបស់រដ្ឋបាលខេត្តក្រចេះ។  

កិច្ចប្រជុំនេះផងដែរ បានប្រព្រឹត្តទៅនៅសាលប្រជុំនៃក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួម ពីលោក លោកស្រីជាអភិបាលរងខេត្ត , លោក លោក ស្រី អភិបាល ក្រុង ស្រុកទាំង៧ រួមនិងលោក លោកស្រី ជានាយកនៃរដ្ឋបាលសាលាខេត្ត និងលោក មេបញ្ជាការ . មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញ ខេត្ត រួមនិងមន្រ្តីសាលាខេត្តជាច្រេីនរូប។ 

យោងរបាយការណ៍ របស់អាជ្ញាធរ ក្រុង ស្រុក ជុំវិញរដ្ឋបាលខេត្ត អនុវត្តតាមថានានុក្រមប្រកបដោយជោជ័យ និងមានប្រសិទ្ធិភាព ។ 

នាឱកាសនោះជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្តរំលឹកបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក និងកងកម្លាំង មានសមត្ថកិច្ចខិតខំអនុវត្តន៍ការងារបន្តទៀត ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ ពិសេសពិនិត្យនិងបង្រ្កាបឱ្យអស់ចំពោះក្មេងទំនេីង ដេីម្បីរក្សាសុវត្ថិភាពនៅតាមមូលដ្ឋាន និងទីសាធារណៈឱ្យមានភាពសុខសាន្ត ជូនប្រជាពលរដ្ឋ និងសហគមន៍រស់នៅដោយសុខដុមរមនា និងគ្មានហានិភ័យ។ 

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា អាជ្ញាធរក្រុង ស្រុក ត្រូវសហការគ្នាជាមួយសមត្ថកិច្ច ដូចភ្លៀងរលឹម បានជាប្រចាំ ដេីម្បីទប់ស្កាត់នូវអំពេីដែលផ្ទុយនឹងច្បាប់ ហេីយលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដេីម្បី សហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា ។ 

ជាទីបញ្ចប់ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ ដែលបានអនុវត្តការងារ រយៈពេលកន្លងមក សម្រេចដោយជោគជ័យជាបន្តបន្ទាប់ និងបានដោះស្រាយនូវបញ្ហាប្រឈម ប្រកបដោយតម្លាភាព ដេីម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងសហគមន៍៕









Powered by Blogger.