ក្រសួងបរិស្ថានបង្ហាញអំពីវត្ថុបំណងចម្បងរបស់ខ្លួននៅចំពោះមុខធនាគារពិភពលោក Word Bank
ភ្នំពេញ៖ នៅចំពោះមុខធនាគារពិភពលោក (World Bank) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញអំពីវត្ថុបំណងរបស់ខ្លួនថា គម្រោងអភិវឌ្ឍន៍ទាំងអស់ គឺចាំបាច់ត្រូវធ្វើយ៉ាងណា ផ្តល់ជាប្រយោជន៍ឱ្យដល់សហគមន៍មូលដ្ឋានជាចម្បង។
ការបង្ហាញពីវត្ថុបំណងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា អេនណា វែលឡែនស្ទីន (Anna Wellenstein) នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពជាសាកល នៃធនាគារពិភពលោក នាថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ កញ្ញា អេនណា វែលឡែនស្ទីន (Anna Wellenstein) នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ី ធនាគារពិភពលោកបានថ្លែងថា នឹងរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកម្ពុជា ដើម្បីបន្តការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដែលកំពុងតែដំណើរការស្រាប់ជាមួយក្រសួងបរិស្ថាន ឱ្យទទួលបានជោគជ័យ នឹងផ្តល់ប្រយោជន៍ជូនប្រជាសហគមន៍មូលដ្ឋាន។





Post a Comment