U19 កម្ពុជាធ្វើដំណើរទៅឥណ្ឌូស៊ី ដើម្បីចូលរួមប្រកួតពាន ASEAN U19
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នៅព្រឹកនេះបានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។
សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ
U19 កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី,ហ្វីលីពីន
និងទីម័រខាងកើត។ ចំណែកការប្រកួតបើកឆាក U19 កម្ពុជា
ប៉ះទីម័រខាងកើត ថ្ងៃទី១៧ ប៉ះឥណ្ឌូនេស៊ី ថ្ងៃទី២០
នឹងប្រកួតចុងក្រោយប៉ះហ្វីលីពីន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤៕

Post a Comment