អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យក្រុមហ៊ុន GTVC ទៅទទួលក្មេងស្រីម្នាក់ នៅក្រុងកោះរ៉ុងយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ
ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ
បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលក្មេងស្រីមួយរូប
ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសន្លប់មិនដឹងខ្លួន យកមកខេត្តព្រះសីហនុ
ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្មេងស្រីខាងលើមានឈ្មោះ តាន់ មុីលី
អាយុ ១៤ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្មេងស្រីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា
បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព
នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា
យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕






Post a Comment