Erik Ten Hag បន្តកុងត្រាថ្មីជាមួយ Man Utd ដល់ឆ្នាំ២០២៦

មេនឆើស្ទើ ៖ អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម Manchester United លោក Erik Ten Hag បាន​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ESPN​។​

​កុងត្រា​ថ្មី​នេះ​មាន​សុពលភាព​ដល់​ខែមិថុនា ឆ្នាំ​២០២៦ ពោលគឺ​លោក​នឹង​បន្ត​ដឹកនាំ​ក្លឹប​បិសាច​ក្រហម​រយៈពេល ២ ឆ្នាំ​ទៀត​។ អ្នកចាត់ការ​សញ្ជាតិ​ហុ​ល្លង់​រូបនេះ នឹង​បន្ត​មាន​សិទ្ធិ​ចាត់ចែង​លើ​ការផ្ទេរ​ចេញ និង​ផ្ទេរ​ចូល​កីឡាករ​របស់​ក្លឹប ទោះ​ក្លឹប​មាន​សហ​ម្ចាស់​ថ្មី​ក៏ដោយ​៕



 

Powered by Blogger.