Erik Ten Hag បន្តកុងត្រាថ្មីជាមួយ Man Utd ដល់ឆ្នាំ២០២៦
មេនឆើស្ទើ ៖ អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បានតកុងត្រាថ្មីជាមួយក្លឹបហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN។
កុងត្រាថ្មីនេះមានសុពលភាពដល់ខែមិថុនា
ឆ្នាំ២០២៦ ពោលគឺលោកនឹងបន្តដឹកនាំក្លឹបបិសាចក្រហមរយៈពេល ២ ឆ្នាំទៀត។
អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ នឹងបន្តមានសិទ្ធិចាត់ចែងលើការផ្ទេរចេញ
និងផ្ទេរចូលកីឡាកររបស់ក្លឹប ទោះក្លឹបមានសហម្ចាស់ថ្មីក៏ដោយ៕

Post a Comment