ហ្សេឡិនស្គី អំពាវនាវប្រទេសសម្ព័ន្ធធ្វើសកម្មភាពប្រឆាំង ពូទីន មុនបោះឆ្នោតអាមេរិក
ប្រភព៖ Reuters
កៀវ៖ ថ្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី៩កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់មេដឹកនាំនយោបាយនៅក្នុងសហរដ្ឋអាមេរិក សូមឱ្យមានភាព រឹងមាំនិងមិនត្រូវទោរទន់ចិត្តក្នុងការការពារ លទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែនប្រឆាំងនឹង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ការអំពាវនាវរបស់លោក ហ្សេឡិនស្គី ធ្វើឡើងកិច្ចប្រជុំកំពូលអង្គការណាតូ
បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដែលចំណុចសំខាន់បំផុតនៃកិច្ច
ពិភាក្សាគឺសង្គ្រាមអ៊ុយក្រែន។ លោក ហ្សេឡិនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសូមកុំរង់ចាំដល់ការបោះឆ្នោតប្រធា
នាធិបតីអាមេរិកខែវិច្ឆិកានៅមុនការ ត្រូវចាត់វិធានការធ្វើសកម្មភាពខ្លាំងក្លា
ប្រឆាំងនឹងមេដឹក នាំរុស្ស៊ីលោកពូទីននោះ។
លោក ហ្សេឡិនស្គី បានថ្លែងបញ្ជាក់ដូច្នេះថា វាដល់ពេលត្រូវដើរដើរចេញ
ពីម្លប់ស្រមោលនោះហើយ… ត្រូវធ្វើការសម្រេចចិត្តឲ្យបានរឹងមាំ...
ត្រូវធ្វើសកម្មភាពនិងមិនរង់ចាំមើលដល់ខែវិច្ឆិកា ឬខែដទៃណាមួយទៀតឡើយ។
លោក ហ្សេឡិនស្គី បាននិយាយថា
ប្រធានាធិបតីសហរដ្ឋអាមេរិកមិនត្រូវទោរទន់ចិត្ត ក្នុងការ
ប្តេជ្ញាចិត្តការពារលទ្ធិប្រជាធិបតេយ្យ, មិនត្រូវធ្វើសម្បទានចុះចាញ់ចំពោះលោក
ពូទីននិង មនុស្ស មួយក្រុមតូចរបស់មេដឹកនាំរុស្ស៊ីនោះឡើយ។ ប្រធានាធិបតីអ៊ុយក្រែន
បានលើកឡើងនូវទង្វើថ្មីៗរបស់រុស្ស៊ីដើម្បីបង្ហាញប្រទេសនៃសមាជិក
អង្គការណាតូបានឃើញដូចជាការវាយប្រហារ តាមអាកាសរបស់រុស្សី កាលពីថ្ងៃទី៨កក្កដា
ដាក់មកលើទីក្រុងនានារបស់អ៊ុយក្រែននិងមកលើមន្ទីរពេទ្យកុមារក្នុងរដ្ឋធានីគៀវដែលមាន តួលេខមនុស្សស្លាប់
កើនដល់៤៣នាក់ហើយ។
សូមជម្រាបថា លោក ហ្សេឡិនស្គី និងលោក ចូ បៃដិន ត្រូវគេរាយការណ៍ថា
គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃព្រ ហស្បតិ៍ទី១១កក្កដានេះ៕

Post a Comment