រុស្ស៊ី​អះអាង​ថា ​បាន​ដណ្តើម​យក​ភូមិ​មួយ​ទៀត​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន

ប្រភព៖ The. Moscow Times 

ម៉ូស្គូ ៖ រុស្ស៊ីនៅថ្ងៃអាទិត្យនេះបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិ Chigari នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលជាភូមិចុងក្រោយបង្អស់ដែលរុស្ស៊ីអះអាងថាបានដណ្តើមបាន។ 

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសជ័យជម្នះនេះ តាមរយៈសេចក្តីសង្ខេបប្រចាំថ្ងៃនៅលើបណ្តាញសង្គម។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានអះអាងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានគ្រប់គ្រងភូមិតូចមួយផ្សេងទៀតនៅក្នុងតំបន់ដដែល ដែលត្រូវបានចាត់ទុកថា ជាចំណុចកណ្តាលនៃការប្រយុទ្ធដ៏សាហាវបំផុតនៅតាមបណ្តោយជួរមុខ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនអះអាងថា ការប្រយុទ្ធគ្នាដ៏សាហាវបំផុតកំពុងកើតឡើងនៅក្នុងតំបន់នេះ។ ជម្លោះរវាងភាគីទាំងពីរហាក់ដូចជាបានជាប់គាំង ដោយភាគីទាំងសងខាងបានរាយការណ៍ពីការខាតបង់យ៉ាងច្រើននៅសមរភូមិ។

កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទាមទារម្តងទៀតឱ្យអ៊ុយក្រែនដកទ័ពចេញទាំងស្រុងពីតំបន់ Donetsk រួមជាមួយនឹងតំបន់ចំនួនបីផ្សេងទៀតនៅភាគខាងត្បូង និងខាងកើតនៃប្រទេស ជាលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាម៕



Powered by Blogger.