សម្តេចធិបតី ណែនាំឱ្យក្រសួងពាក់ព័ន្ធគិតគូរ និងជួយឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះដែលជាពិរុទ្ធជននៅតាមពន្ធនាគារ

ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំទៅដល់ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធរៀបចំគោលការណ៍ឧបត្ថម្ភទៅដល់អ្នកជាប់ទោសជាស្ត្រីដែលមានទម្ងន់និងឆ្លងទន្លេនៅពន្ធនាគារ។

ថ្លែងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំដល់និស្សិតជាង២០០នាក់ និងសម្ពោធអន្តេវាសិកដ្ឋានគ្រូនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ម្ដាយធ្វើខុសរឿងគាត់ទទួលកំហុសតែពេលដែលគាត់មានផ្ទៃពោះកូនក៏នៅតែជាកូនក្មេងរបស់យើង។ ហើយគ្នាមិនដឹងអីទេ ត្រូវតែទទួលបានអត្ថប្រយោជន៍ទៅយើងត្រូវគិតគូរ»។

សម្ដេចថានេះជាការងារមនុស្សធម៌ ហើយតាមគោលការណ៍រដ្ឋាភិបាលក្មេងនឹងទទួលបានការឧបត្ថម្ភរហូតដល់អាយុ២ឆ្នាំ៕



Powered by Blogger.