សម្ដេចធិបតី ណែនាំ៤ចំណុច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នំពេញ ៖ ដើម្បីអបអរសាទរការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ
ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំចំនួន ៤ចំណុច ។
នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានធ្វើការណែនាំចំនួន៤ចំណុចនោះ រួមមាន៖
១-
ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ជាថ្ងៃអបអរសាទរផ្លូវការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
២- គ្រប់ក្រសួង
ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជនព្រមទាំងជនរួមជាតិគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា សូមរួមគ្នាធ្វើការវាយគង ជួង រគាំង
ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក
នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ
អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម
មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន
និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។
៣-
គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ
សម្រាប់រៀបចំពិធីអបអរសាទរ ដោយ រៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់។
៤-
ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន
ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ
និងទស្សនីយភាពអបអរសាទរនានាពាក់ព័ន្ធនឹង ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕



Post a Comment