ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនាមហាជន បំពេញទស្សនកិច្ចការងារនៅវៀតណាម រយៈពេល៤ថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន១៤រូប ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់គណៈចលនាមហាជន
នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង
និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជននៃរបស់គណបក្សទាំង២
ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត
ក៏ដូចជាផ្លាស់ប្តូរបទពិសោធក្នុងការងារចលនាមហាជនផងដែរ៕

Post a Comment