គ្រោះរអិលបាក់ដី នៅប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស១២នាក់ និង១៨នាក់បាត់ខ្លួន
ប្រភព៖ Reuters
ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៉ីបានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច១២នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការធ្លាក់ភ្លៀងខ្លាំងជោកជាំ បានបង្កជាគ្រោះរអិលបាក់ដី នៅក្បែរអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតលើកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី។
មន្រ្តីទីភ្នាក់ងាររុករកនិងជួយសង្រ្គោះប្រចាំតំបន់ បាននិយាយថា សាកសពមនុស្ស៩នាក់ ត្រូវទាញចេញមកបានពីក្រោមគំនរដីហើយ ខណៈសព៣នាក់ទៀត នៅពុំទាន់ជម្លៀសបាននៅឡើយទេ។ ទន្ទឹមគ្នា មនុស្ស៥នាក់ បានរួចរស់ជីវិតពីការវាយប្រហារគ្រោះរអិលបាក់ដី ប៉ុន្តែរងរបួសកម្រិតចាប់ពីស្រាលដល់ធ្ងន់។ ចំណែក មនុស្ស១៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន។

Post a Comment