ស្វីសពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយអនុវត្តតាមវិធានការថ្មីៗរបស់សហភាពអឺរ៉ុប
ប្រភព៖ Reuters
ស្វីស៖ ប្រទេសស្វីស នៅថ្ងៃអង្គារនេះបានពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយអនុវត្តតាមវិធានការថ្មីៗរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ការពង្រីកការដាក់ទណ្ឌកម្មនេះ
រួមមានការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦៩នាក់ និងនីតិបុគ្គលចំនួន ៨៦
ដែលភាគច្រើនជាអ្នកជំនួញ អ្នកឃោសនា បុគ្គលិកយោធា និងតុលាការ
ព្រមទាំងអ្នកដែលទទួលខុសត្រូវ ក្នុងការនិរទេសកុមារអ៊ុយក្រែន
និងសមាជិកនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។
ក្រៅពីនេះ
ការដាក់ទណ្ឌកម្មក៏ត្រូវបានពង្រីកដល់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី
និងក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម
ដែលជាប់ពាក់ព័ន្ធនឹងការគេចវេសការដាក់ទណ្ឌកម្មកន្លងមកផងដែរ។
បន្ថែមលើនេះ
ប្រទេសស្វីសក៏បានដាក់បម្រាមលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន
ដោយចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងឃោសនានយោបាយរបស់រុស្ស៊ី។
វិធានការទាំងនេះចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្វីសក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ
ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន៕

Post a Comment