ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិន ប្រចាំប្រទេសកម្ពុជាបានអញ្ជើញមកដល់រាជធានីភ្នំពេញ
ភ្នំពេញ៖ លោក វ៉ាង វិនបិន (Wang Wenbin) ដែលគេស្គាល់ថា ជាអ្នកនយោបាយការទូតដ៏ឆ្នើមម្នាក់របស់ចិន នៅរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញតួនាទី របស់លោកជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាង វិនបិន (Wang Wenbin) មានវ័យ៥៣ឆ្នាំ មានដើមកំណើតនៅស្រុកតុងឆឹង ខេត្តអានហួយ នៃប្រទេសចិន។ លោក វ៉ាង វិនបិន ជាមន្ត្រីការទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្លាប់បានឆ្លងកាត់ ធ្វើជាអនុប្រធាននិងជាអ្នកនាំពាក្យនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសចិន។
លោកបានបំរើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា២០២០រ ហូតដល់ខែឧសភា២០២៤។ អ្នកការទូតអាយុ៥៣ឆ្នាំរូបនេះ បានបំពេញមុខងារការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ មុននេះលោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសទុយនីស៊ីផងដែរ៕

Post a Comment