កូរ៉េខាងត្បូង នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីកម្ទេចដ្រូនកូរ៉េខាងជើង
ប្រភព៖ Reuters
សេអ៊ូល៖ កូរ៉េខាងត្បូង
នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ
ដោយនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែល ដាក់ពង្រាយ
និងធ្វើប្រតិបត្តិការអាវុធប្រភេទនេះនៅក្នុងយោធា។
កាលពីខែធ្នូ ឆ្នាំ២០២៣
យោធាកូរ៉េខាងត្បូងបានរាយការណ៍ថាដ្រូនកូរ៉េខាងជើង ៥គ្រឿងបានឆ្លងចូលកូរ៉េខាងត្បូង ដោយជំរុញទីក្រុងសេអ៊ូល
បញ្ជូន យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធធ្វើអន្តរាគមន៍
បាញ់ទម្លាក់ដ្រូនទាំងនោះដែលបានបំពានចូលកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។
រដ្ឋបាលកម្មវិធីទិញអាវុធរបស់កូរ៉េខាងត្បូង DAPA
បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១១
ខែកក្កដានេះថាអាវុធឡាស៊ែរប្រឆាំងនឹងដ្រូន ដែល
យោធាកូរ៉េខាងត្បូងបានអភិវឌ្ឍជាមួយក្រុមហ៊ុន Hanwha Aerospace គឺមានប្រសិទ្ធភាព និងមានតម្លៃថោកត្រឹមតែ ២០០០វ៉ុន ឬ១.៤៥ដុល្លារ
ក្នុងការបាញ់ចេញម្ដង ដោយស្ងាត់ៗ និងមិនអាចមើលឃើញ។
តាម DAPA គម្រោងដាក់ពង្រាយអាវុធឡាស៊ែរខាងលើមានឈ្មោះថា StarWars
project។ ទីភ្នាក់នេះដដែលបានបន្ថែមថាប្រទេសរបស់យើងកំពុងក្លាយជា
ប្រទេសដំបូងគេក្នុងពិភពលោកដែលនឹងដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធឡាស៊ែរ
ហើយសមត្ថភាពឆ្លើយតបរបស់យោធារបស់យើងប្រឆាំងនឹងការបង្ករឿងណាមួយ
ពីដ្រូនកូរ៉េខាងជើងនឹងត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងឡើង៕
Post a Comment