មេដឹកនាំរុស្ស៊ី និងឥណ្ឌា បើកកិច្ចពិភាក្សាក្រៅផ្លូវការ នៅវិមានក្រឹមឡាំង

 ប្រភព៖ Reuters

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃចន្ទ ទី៨ ខែកក្កដា បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី យ៉ាងកក់ក្ដៅ និងបាន ជូនលោក ម៉ូឌី ធ្វើដំណើរកម្សាន្តនៅជុំវិញភូមិគ្រឹះរបស់លោកស្ថិតនៅជាយទីក្រុងមូស្គូ នៅមុនជំនួបផ្លូវការនៅឯវិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ។

លោក ម៉ូឌី កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីលោកស្បថចូល កាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិថ្មីកាលពីខែមិថុនាកន្លងទៅ។

លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថាជំនួបផ្លូវការរបស់យើងនឹង ត្រូវធ្វើឡើងនៅថ្ងៃស្អែក (ថ្ងៃអង្គារ ទី៩ ខែកក្កដា) ហើយនៅថ្ងៃនេះយើងអាច​ពិភាក្សាពីបញ្ហាដូចគ្នា តែមិនផ្លូវការនោះទេ៕



Powered by Blogger.