ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃ នៃគណកម្មការកណ្តាល និងជាប្រធានគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃ នៃគណៈកម្មការកណ្តាល និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការកណ្តាល អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈ កម្មាធិការគណបក្សខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។
តាមសេចក្តីសម្រេចលេខ ៦៧៩/០៧២៤/សស.គក ស្តីពីការតែងតាំងដំឡើងឋាន:មន្ត្រីគណបក្ស។ យោងសេចក្តីណែនាំលេខ ១១៣ សណ.គក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ សេចក្តីណែនាំលេខ ០២/១៥សណ.គក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំំ២០១៥ សំណូមពរការងារ និងសមត្ថភាពមន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល មតិរបស់គណៈអចិន្ត្រៃ នៃគណៈកម្មាធិការកណ្តាល សម្រេចប្រកា១ តែងតាំងដំឡើងឋានៈឯកឧត្តម ម៉ាង ស៊ីណេត ពីអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ។
ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្តល់អនុសាសន៍ និងធ្វើការផ្តាំផ្ញើប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុថ្មី បន្តដឹកនាំគណ បក្សឱ្យមានការរីកចម្រើន យើងត្រូវធ្វើការកែលម្អ និងពង្រឹងបន្ថែមទៀតនូវសមាជិកគណបក្ស នេះជាប្រពៃនីទំនៀមទំលាប់ក្នុងការផ្ទេរ ក្នុងការកំណត់ជាត្រីវិស័យក្នុងការដឹកនាំ។
ក្នុងនាមក្រុមការងារមកពីមជ្ឈឹមចុះជួយខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលសូមថ្លែងអំណគុណឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការខេត្តព្រះសីហនុ ដែលបានចូលរួមអនុវត្តផ្ទាល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ ដែលជាវីរភាពមួយសម្រាប់យុវជនជំនាន់ក្រោយបានរៀនសូត្របន្ត ដែលជាវប្បធម៌ទំនៀមទំលាប់របស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ និងសូមអគុណឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជួយសង្គ្រោះមនុស្សពីអគារបាក់រលំនាពេលកន្លងមក សកម្មភាពទាំងអស់នេះ គឺជាវីរភាពដឹកនាំសម្រាប់យុវជនជំនាន់ក្រោយ ព្រមទាំងសូមអបអរសាទរចំពោះឯកឧត្តម ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតាំងដំឡើងឋាន:ជាប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដោយមិនគិត ពីការនឿយហត់ រួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ ចាត់ចែងការងាររបស់គណបក្សខេត្ត ចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោតទាំង ៤លើកកន្លងមកទទួលបានលទ្ធផលផ្លែផ្កា។
ឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានធ្វើការប្ដេជ្ញាចិត្តទី១.បេ្តជ្ញាជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទី២.បេ្តជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សជាស្នូលឱ្យកាន់តែរឹងមាំ។ ទី៣.ជំរុញ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ ព្រមទាំងយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្ស។ ទី៤.ជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ក្នុងការលើកកម្ពស់ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោ បាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព»។ ទី៥.ប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ពង្រឹងទំនាក់ទំនងដ៏ល្អជាមួយបណ្តាអង្គការសង្គមស៊ីវិល មជ្ឈដ្ឋានជឿនលឿនក្នុងសង្គមតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យកាន់តែមានការរីកចម្រើន។ ទី៦.ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីប្រែក្លាយជាយន្តការសម្របសម្រួលរបៀបរបបធ្វើការរវាងរៀមច្បង សហការី គណៈពង្រឹងយុវជនជាមួយគណៈកម្មា ធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមហាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ទី៧.បន្តពង្រឹងការគ្រប់គ្រងសមាជិក និងពង្រីកសមាជិកថ្មីពីយុវជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់បក្សនយោបាយផ្សេងៗតាមគោលការណ៍ ‘‘ពង្រឹងចាស់ កសាងថ្មី’’ ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ៗជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក និងទី៨.សុំការគាំទ្រផង សហការផង សម្របសម្រួលផង ពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីបានជាកម្លំាងសរុប បញ្ញាញាណសរុប ធនធានសរុបដោះស្រាយបាននូវសំណូមពរចាំបាច់នានារបស់ប្រជាជនក្នុងខេត្តនិងទី៩.គៀរគរលើកទឹកចិត្ត កសាងកែលំអរ អគារស្នាក់ការគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយឱ្យទៅជាកន្លែងធ្វើការប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព៕
















Post a Comment