កម្ពុជា-អូស្រ្តាលី ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការប្រឆាំងបទឧក្រិដ្ឋឆ្លងដែន និងអភិវឌ្ឍកងកម្លាំងនគរបាល

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២ កញ្ញា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ច និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទឧក្រិដ្ឋឆ្លងដែន និងការអភិវឌ្ឍកងកម្លាំងនគរបាល នៅប្រទេសអូស្រ្តាលី។

សូមជម្រាបថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា ទៅបំពេញទស្សកិច្ចនៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៕



Powered by Blogger.