អ៊ីរ៉ង់ ព្រមានកូរ៉េខាងត្បូងកុំឱ្យបញ្ជូនកងទ័ព ឬចូលរួមប្រតិបត្តិការជាមួយអាមេរិក នៅច្រកសមុទ្រ Hormuz
តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសកូរ៉េខាងត្បូង កុំឱ្យបញ្ជូនកងទ័ព ឬចូលរួមក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាទង្វើនេះនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។
ការព្រមាននេះ
ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថាកំពុងពិចារណាលើការជួយជ្រោមជ្រែងដល់កិច្ចការពារសន្តិសុខរបស់អាមេរិកនៅច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានសង្កត់ធ្ងន់ថា រាល់ការពង្រាយកងទ័ព
ឬការចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅច្រកសមុទ្រ Hormuz គឺស្មើនឹងការគាំទ្រដោយផ្ទាល់ដល់ការឈ្លានពានរបស់អាមេរិក។
សូមជម្រាបថា ច្រកសមុទ្រ Hormuz
ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក
ត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងតាំងពីសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់
បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ
ខណៈដែលអ៊ីរ៉ង់នៅតែបន្តតម្រូវឱ្យនាវាទាំងអស់ត្រូវសុំការអនុញ្ញាតជាមុន
មុននឹងឆ្លងកាត់៕ (Reuters)
Post a Comment