ទូតចិន៖ កម្ពុជា មានស្ថានការណ៍នយោបាយប្រកបដោយស្ថិរភាព គោលនយោបាយប្រកបដោយការបើកចំហ

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានស្ថានការណ៍នយោបាយ ប្រកបដោយស្ថិរភាព គោលនយោបាយប្រកបដោយការបើកចំហ ព្រមទាំងមានអត្ថប្រយោជន៍ នៃភាគលាភប្រជាសាស្ត្រ ដែលធ្វើឱ្យការអភិវឌ្ឍន៍ មានទស្សនវិស័យភ្លឺស្វាង ។

តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វ៉ាង វិនពីន បានសម្ដែងការអបអរសាទរ ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រដំឡើងរថយន្តTHAM -GAC ។

លោកជឿជាក់ថា ការរួមបញ្ចូលគ្នា មានប្រសិទ្ធភាពរវាងបច្ចេកវិទ្យា ទំនើបនិងម៉ាកយីហោចាស់ទុំរបស់ប្រទេសចិន ជាមួយនឹងគោលនយោបាយអនុគ្រោះ និងសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជា នឹងជួយជំរុញយ៉ាងសកម្ម ដល់ដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្ម របស់កម្ពុជា ព្រមទាំងសម្រេចបាននូវផលប្រយោជន៍ ទៅវិញទៅមក និងឈ្នះ-ឈ្នះ រវាងចិន និងកម្ពុជា៕







Powered by Blogger.