ឯកឧត្តម នេត្រ ភក្ត្រា ! ការសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកក្តាចាំបាច់បំផុតក្នុងការជំរុញការអភិវឌ្ឍវិស័យសារព័ត៌មានឱ្យកាន់តែរឹងមាំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់
រាជធានីភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់បំផុតក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរឹងមាំ និងប្រកបដោយវិជ្ជាជីវៈ (អ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម ជាព្រាបនាំសារពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាល ដូច្នេះអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ)។
ឯកឧត្តមរដ្ធមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគម នៅក្នុងក្របខណ្ឌការងារព័ត៌មាន និងលើកទឹកចិត្តឱ្យសមាគមសារព័ត៌មានទាំងអស់ គួរមានការជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ ដោយក្រសួងជាអ្នកផ្តល់ទីតាំប្រជុំ ពិសេសជំរុញឱ្យមានការបើកវគ្គបណ្តុះបណ្តាលទៅដល់បងប្អូនអ្នកសារព័ត៌មាន ដើម្បីពង្រីកក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ឯកឧត្តមបញ្ជាក់ថា ពាក់ព័ន្ធការស្នើសុំចុះបញ្ជីថ្មី គឺក្រសួងព័ត៌មានបានធ្វើការកែសម្រួល ដោយកំណត់សុពលភាពរយៈពេល៣ឆ្នាំ ចំពោះការដាក់ឯកសារស្នើសុំមិនឱ្យលើសពី ៤ថ្ងៃឡើយ ប៉ុន្តែការស្នើសុំនេះធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលទាំងអស់។
ការថ្លែងដូច្នះក្នុងឪកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ/សមាគម សារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រសួងព័ត៌មាន៕














Post a Comment