បទវិភាគ៖ ការយល់ដឹងពីភាពធន់ និងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចចិនតាមរយៈ “ការឆ្ពោះទៅរកភាពថ្មី” និង “គុណភាពល្អ”
បរទេស៖ “សូចនាករជាច្រើនប្រភេទមានការកើនឡើង” “ដំណើរការសេដ្ឋកិច្ចមានភាពនឹងនរជាទូទៅ” “បានបង្ហាញភាពធន់” ។ល។ មតិអន្តរជាតិបាននាំគ្នាវាយតម្លៃដូចការលើកឡើង ខាងលើ បន្ទាប់ពីប្រទេសចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះកាលពីថ្ងៃទី ១៧ ខែសីហា។
ទិន្នន័យទាំងនេះបានបង្ហាញថា ពីខែមករា ដល់ខែកក្កដា សូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ដូចជាឧស្សាហកម្មកម្មន្តសាល សេវាកម្មនិងពាណិជ្ជកម្មអន្តរជាតិជាដើម បានសម្រេចកំណើន ដំណើរការសេដ្ឋកិច្ចមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ដែលទទួលបានការអភិវឌ្ឍថ្មីប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់ ។
អ្នកវិភាគបានលើកឡើងថា ប្រការនេះមិនត្រឹមតែបានបង្ហាញឱ្យឃើញនូវភាពធន់ និងភាពរស់រវើកយ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិនតែប៉ុណ្ណោះ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចសកលដែលមានកំណើនដោយទន់ខ្សោយ ។
បើវិភាគតារាងពិន្ទុនេះអាចឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចចិនបានលេចចេញលក្ខណៈពិសេសទាំងបី ពោលគឺ “ភាពនឹងនរ” “ភាពថ្មី” និង “ភាពធន់” ។ទីមួយ សេដ្ឋកិច្ចចិនមានមូលដ្ឋានយ៉ាងនឹងនរ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មពេញលេញបំផុត និងទីផ្សារទ្រង់ទ្រាយយក្ស ដូចច្នេះ មានចន្លោះគ្រប់គ្រាន់សម្រាប់ធ្វើការកែសម្រួល ហើយនិងមានសមត្ថភាពយ៉ាងខ្លាំងសម្រាប់ទប់ទល់នឹងហានិភ័យ ។ ក្នុងរយៈពេល៧ ខែដំបូងឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនបានកើនឡើង៥,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន វិស័យផលិតគ្រឿងបរិក្ខារ និងឧស្សាហកម្មបច្ចេកទេសខ្ពស់ បានកើនឡើង៩,៧ ភាគរយនិង១៣,៨ភាគរយដោយឡែកពីគ្នា មូលដ្ឋាននៃឧស្សាហកម្មមានភាពកាន់តែរឹងមាំ ។ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មក្នុងសង្គមបានកើនឡើង២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ព្រមពេលជាមួយគ្នានេះ ថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានកើនឡើងខ្លះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អត្រាប្តូរប្រាក់យ៉ាន់ចិនបានកើនឡើងដោយនឹងនរ ទ្រង់ទ្រាយរូបិយប័ណ្ណបរទេសបម្រុងបានរក្សាក្នុងកម្រិតលើសពី៣,៤ទ្រីលានដុល្លាអាមេរិក ។ល។ ប្រការទាំងនេះសុទ្ធតែអាចបញ្ជាក់ថា សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដោយនឹងនរ និងមានទីបង្អែកយ៉ាងខ្លាំងក្លា ។


Post a Comment