លោក សារិន វណ្ណា ចាប់ផ្តើមបញ្ចេញសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសេវាសាធារណ:លើវិស័យដីធ្លីតាមបណ្តារាជនី/ខេត្ត ដោយអំពាវនាវឱ្យមន្ត្រីត្រូវដោះស្រាយកង្វល់ប្រជាជន ព្រោះ«មន្ត្រីមិនមែនជាចៅហ្វាយរបស់រាស្រ្តទេ»

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងជាអនុគណៈកម្មាធិការលប់បំបាត់អំពើពុករលួយការផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លីតាមបណ្តោយរាជធានី/ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចាប់ផ្តើមបញ្ចេញសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្តល់សេវាសាធារណ:លើវិស័យដីធ្លី នៅតាមបណ្តារាជធានី/ខេត្តមួយចំនួន។

ជាមួយនឹងការបង្ហាញឯកសារកត់ត្រាសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលក្រុមការងារឌីជីថល របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញបានកត់ត្រា ពាក់ព័ន្ធការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី នៅតាមបណ្តារាជធានី/ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា លោកក៏បានអំពាវនាវឱ្យមន្ត្រីត្រូវដោះស្រាយកង្វល់របស់ប្រជាជន ព្រោះ«មន្ត្រីមិនមែនជាចៅហ្វាយរបស់រាស្ត្រទេ»។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក សារិន វណ្ណា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រោយពីសំអាតផ្ទះនៅភ្នំពេញរួច និងយោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមលោកប្រធានមន្ទីរដែនដីតាមខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចអោយបានល្អជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរដែនដី ដូចគំរូអភិបាលរាជធានីភ្នំពេញ លើឯកសារកកស្ទះចំនួន ៣៧៣ ករណី។

លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើអស់លោកជាប្រធានមន្ទីរ(ដនស)ខេត្ត មិនយកចិត្តទុកដាក់លើការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោកនិងប្រើប្រាស់ឆន្ទានុសិទ្ឋតាមការសម្រេចរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ព្រោះបងប្អូនដែលលំបាកមានសំណើរ និងសំណូមពររួចហើយ គ្រប់បណ្តាខេត្ត ពិសេសសេវាសាធារណៈលើវិសយ័ដីធ្លី ដែលការប្តេជ្ញាចិត្តរបស់លោកទទួលបានការគាំទ្រគ្រប់ទិសទី៕


















Powered by Blogger.