ធនាគារជាតិនៃកម្ពុជា ខេត្តបាត់ដំបង រៀបចំកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ៗ ទក់ ឬរហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា
ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា ខេត្តបាត់ដំបង សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញវត្ថុ បានរៀបចំកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ៗ ទក់ ឬរហែក ជូនបងប្អូនប្រជាពលរដ្ឋ ដោយធ្វើការប្តូរជូនគ្រប់ចំនួន ចូលក្នុងគណនេយ្យភ្លាមៗ និងមិនគិតកម្រៃសេវាអ្វីទាំងអស់។
កម្មវិធីនេះរៀបចំធ្វើឡើងរយៈពេល១ថ្ងៃ គឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងមុខសាលាស្រុកឯកភ្នំ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល។ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀល ចាស់ៗ ទល់ ឬរហែកខូចគុណភាពមិនអាចប្រើប្រាស់បាន ប៉ុន្តែមិនទាន់បានយកទៅប្តូរ សូមបងប្អូនអញ្ជើញទៅកាន់ស្នាក់ការកណ្តាល ធនាគារជាតិនៃកម្ពុជា តាមបណ្តារាជធានី/ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនៅជិតបំផុត ដើម្បីប្តូរយកក្រដាសប្រាក់រៀលថ្មី៕














Post a Comment