លោក រស់ សីលវ៉ា ៖ វិស័យធានារ៉ាប់រងរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ខេត្តសៀមរាប៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក រស់ សីលវ៉ា អនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងនៅក្នុងពិធីបើក“ទិវាធានារ៉ាប់រងកម្ពុជា ២០២៦ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាបថា តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥%ក្នុងឆ្នាំ២០២៦ នេះ ហើយការទទួលបានកំណើនបែបនេះក៏មានការរួមចំណែកយ៉ាងសំខាន់ពីវិស័យធានារ៉ាប់រងផងដែរ។
លោករដ្ឋលេខាធិការបានលើកទ្បើងថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និងការ កែទម្រង់មុតស្រួចឥតងាករេ
លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ
ប្រកបដោយជវភាព និងភាពប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា
និងការបន្ត វេនដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ
និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្រាប់នីតិកាលទី៧ នេះ នៃរដ្ឋសភា, កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន
និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទ នៈ ដោយរក្សាបានយ៉ាងគត់មុត នូវស្ថិរភាពនយោបាយ,
សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
និងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។
លោកបន្តថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ យ៉ាងរហ័ស
និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជា សាកល
ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ នៃ
ស្ថានភាពតំបន់ និងសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែ តានតឹង
និងស្មុគស្មាញ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិ
ការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម,
ភាពមិន ច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស
និងតំបន់ជាដៃគូពាណិជ្ជ កម្មសំខាន់ៗរបស់កម្ពុជា
ព្រមទាំងបញ្ហានៃការប្រែប្រួលអាកាសធាតុ ជាដើម។
លោក រស់ សីលវ៉ា ថ្លែងបញ្ជាក់ថា
ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី៧
នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ
និងកំពុងជំរុញអនុវត្តនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និងវិធានការគន្លឹះ ចំនួន
៥, សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹង
ការប្រែប្រួលនៃសភាពការណ៍ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឱ្យ
រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងចំទិសដៅប្រកបដោយ
ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការបន្ថែមថា ជាលទ្ធផល, ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល
ក៏ដូចជា ត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យ ជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី,
ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបាន
កំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ និងប្រមាណ ៥%
សម្រាប់ឆ្នាំ២០២៦ នេះ។
ទន្ទឹមនេះ, កិច្ចខិតខំឥតរាថយ
និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល, សំដៅកែលម្អ
បរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ, បានជំរុញឱ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្ត
កើនឡើងខ្ពស់គួរជាទីមោទនៈ។ ជាក់ស្តែង, ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,
ការចុះបញ្ជីគម្រោងវិនិយោគពីបរទេសក្នុងឆ្នាំ២០២៥ កន្លងទៅ
មានទំហំទុនសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក, មានកំណើន
៤៥% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នា, ក្នុង
វិស័យពាណិជ្ជកម្មក្រៅប្រទេស, ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥
ក៏បន្តរក្សាបាននូវ ចលនការកំណើនល្អ គួរឱ្យកត់សម្គាល់។ ជាក់ស្តែង, ការនាំចេញសរុបក្នុងឆ្នាំ២០២៥ បាន កើនឡើងប្រមាណជាង ១៧% បើធៀបនឹងឆ្នាំ២០២៤។
មួយវិញទៀត, រំហូរទេសចរបរទេស មកកាន់កម្ពុជា, ពិសេស កញ្ចប់ទេសចរណ៍ ទីផ្សារឆ្ងាយ ក៏នៅដំណើរការជាធម្មតា និងមាន
និន្នាការកើនឡើងផងដែរ តួយ៉ាងដូចជា ទេសចរពីអឺរ៉ុប, អូស្ត្រាលី,
និងឥណ្ឌា។
យ៉ាងណាក៏ដោយលោកអះអាងថា ការសម្រេចបាននូវលទ្ធផលដ៏ប្រសើរខាងលើនេះ ពិតជាមិនអាច
ខ្វះការរួមចំណែកដ៏សំខាន់ពីវិស័យធានារ៉ាប់រងបានឡើយ។ វិស័យធានារ៉ាប់រង គឺជាវិស័យ
ហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត
សំណាញ់សុវត្ថិភាពសង្គម, បង្កើតការងារ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ, និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព, បរិយាបន្ន,
និងភាពធន់៕

Post a Comment