កងកម្លាំងរុស្ស៊ី ឈានទៅជិតទីក្រុងយុទ្ធសាស្ត្រ Pokrovsk នៅភាគខាងកើតអ៊ុយក្រែន
ប្រភព៖ Reuters
មូស្គូ៖ កងកម្លាំងរុស្ស៊ី កំពុងឈានទៅមុខយ៉ាងលឿន នៅភាគខាងកើតអ៊ុយក្រែន ដោយបានទៅដល់ជាយក្រុង Pokrovsk ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ។ អ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បានអះអាងថា កងកម្លាំងពិសេសរបស់រុស្ស៊ី បានចូលទៅក្នុងទីក្រុង និងបានគ្រប់គ្រងមជ្ឈមណ្ឌលដឹកជញ្ជូន។
ទោះជាយ៉ាងណា អ៊ុយក្រែន បានអះអាងថា
កងទ័ពរបស់ខ្លួន នៅតែបន្តការពារទីក្រុង Pokrovsk ដែលជាទីក្រុងយុទ្ធសាស្ត្រមួយនេះ
ដោយបានគូសបញ្ជាក់ថា ការប្រយុទ្ធគ្នា នៅតែបន្តកើតមានឡើង ហើយមិនទាន់មានភាគីណាមួយ
អាចគ្រប់គ្រងទីក្រុងនេះបានទាំងស្រុងនៅឡើយទេ។
ការវាយយកទីក្រុង Pokrovsk
នឹងផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រដល់រុស្ស៊ី
ដោយអនុញ្ញាតឱ្យរុស្ស៊ីរំខានដល់ខ្សែផ្គត់ផ្គង់របស់អ៊ុយក្រែន
និងបន្តការវាយលុកទៅកាន់តំបន់ផ្សេងទៀត។ ទីក្រុងនេះ
ក៏ជាមជ្ឈមណ្ឌលផលិតធ្យូងថ្មដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មដែករបស់អ៊ុយក្រែន។
អ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ី លោក Yuri
Podolyaka ដែលមានដើមកំណើតនៅអ៊ុយក្រែន បាននិយាយថា «កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងស្ថិតចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រពីទីក្រុង
Pokrovsk បន្ទាប់ពីមានការរុញច្រានពីភាគខាងត្បូង...
សមាជិកនៃក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់រុស្ស៊ីបានចូលទៅក្នុងទីក្រុងរួចហើយ»។ អ្នកសរសេរប្លុកសង្រ្គាមរុស្ស៊ីផ្សេងទៀត
ក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះដែរ៕

Post a Comment