ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីប្រកាសដាក់ឱ្យដំណើរការសាកល្បង (Soft Launching) នូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ដើម្បីបើកឱ្យដំណើរការចុះឈ្មោះចូលជាសមាជិកប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានឱ្យដឹងថា
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ
ដែលមានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ផ្លាស់ប្តូរវិក្កយបត្រ
ក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ
ឬអ្នកទទួលសេវា និងមានមុខងារផ្តល់ អត្តសញ្ញាណ
និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ
ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជា ក្រដាសឡើយ។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា
គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ
គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាល កម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ,
ចូលរួមក្នុងការសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រកប ដោយចីរភាព
និងត្រៀមចូលរួមក្នុងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន៕



Post a Comment