ចិន និងអាមេរិក យល់ព្រមបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់រយៈពេល ៥ឆ្នាំទៀត
ប្រភព៖ Reuters
ប៉េកាំង៖ ចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានផុតកំណត់កាលពីថ្ងៃ២៧ ខែសីហា សម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។
កិច្ចព្រមព្រៀងនេះ ដែលមានអាយុកាល
តាំងពីឆ្នាំ១៩៧៩ គឺជាការប្តេជ្ញាចិត្តក្នុងការសហការគ្នាលើការស្រាវជ្រាវវិទ្យាសាស្ត្រ
រវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា
ជាកម្លាំងស្ថិរភាពមួយសម្រាប់ទំនាក់ទំនងចិន-អាមេរិក
ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន បរិស្ថាន
វិទ្យាសាស្ត្រកសិកម្ម រូបវិទ្យា និងគីមីវិទ្យា។
វាក៏បានជួយជំរុញការផ្លាស់ប្តូរការសិក្សា និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

Post a Comment