ជប៉ុន គ្រោងផ្តល់សេវាមើលថែទាំក្មេងៗ ដោយឥតគិតថ្លៃ ដើម្បីជំរុញអត្រាកំណើត
ប្រភព៖ AFP
តូក្យូ៖ ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់ ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ ដោយបើតាមអភិបាលក្រុង វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញអត្រាកំណើត ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសជប៉ុន។
ខណៈប្រទេសអភិវឌ្ឍន៍ជាច្រើន
កំពុងជួបបញ្ហាអត្រាកំណើតទាប ជប៉ុនបានជួបប្រទះនូវភាពធ្ងន់ធ្ងរជាពិសេស
ដោយចំនួនប្រជាជនធ្លាក់ចុះអស់រយៈពេលច្រើនឆ្នាំ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
គោលនយោបាយដែលទីក្រុងតូក្យូ ជាទីក្រុងធំជាងគេមួយរបស់ពិភពលោក មានប្រជាជន ១៤លាននាក់
បានដាក់ចេញគឺជាគំនិតផ្តួចផ្តើមដំបូង ក្នុងចំណោមតំបន់ធំៗផ្សេងទៀតនៃប្រទេសជប៉ុន។
ផែនការនេះ
មានបំណងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារនីមួយៗ តាមរយៈគោលនយោបាយមើលថែទាំក្មេង
ដោយឥតគិតថ្លៃ អំឡុងពេលថ្ងៃ សម្រាប់កូនទី ២ និងកូនៗបន្ទាប់របស់ពួកគេ។
អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បាននិយាយនៅពេលប្រកាសផែនការនេះថា «ជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិថយចុះចំនួនកុមារ ដែលមិនរលត់បាត់សោះ។
យើងគ្មានពេលទៀតទេ បញ្ហាត្រូវដោះស្រាយបញ្ហា»។
បច្ចុប្បន្ន នៅជប៉ុន
ការផ្តល់ការថែទាំក្មេងពេលថ្ងៃជាសាធារណៈ
ត្រូវបានផ្តល់សម្រាប់ឪពុកម្តាយដែលជាអ្នកធ្វើការ
ប៉ុន្តែរដ្ឋាភិបាលកំពុងរៀបចំផែនការពង្រីកលទ្ធភាព
ចូលប្រើប្រាស់ឱ្យបានគ្រប់គ្រួសារទាំងអស់។ លោកស្រី Koike ក៏មានបំណងណែនាំជម្រើសធ្វើការ មួយសប្តាហ៍ ៤ថ្ងៃ សម្រាប់បុគ្គលិករដ្ឋាភិបាលនៅទីក្រុងតូក្យូ
ដែលជាផ្នែកមួយ នៃការជំរុញទូទាំងប្រទេស ដើម្បីលើកទឹកចិត្តដល់ភាពជាឪពុក-ម្តាយ៕

Post a Comment