បេកជនកិច្ចការអ៊ុយក្រែនរបស់ លោក ត្រាំ គ្រោងធ្វេីដំណេីរទៅកាន់ទីក្រុងកៀវនៅដើមខែមករា
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ អនាគតបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ក៏ដូចជារដ្ឋធានីអឺរ៉ុបមួយចំនួនទៀតនៅដើមខែមករា ខណៈរដ្ឋបាលបន្ទាប់អាមេរិកព្យាយាមបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យបានឆាប់។
លោក ដូណាល់ ត្រាំ
ធ្លាប់សន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រឹមរយៈពេល
ម៉ោងក្រោយលោកចូលកាន់តំណែង។
លោក Keith Kellogg មន្រ្តីចូលនិវត្តន៍ដែលកំណត់ថានឹងក្លាយជាបេសកជនពិសេសរបស់
លោក ត្រាំ ប្រចាំអ៊ុយក្រែន និងរុស្ស៉ីនោះ
មិនមានគម្រោងទៅកាន់ទីក្រុងមូស្គូឡេីយអំឡុងទស្សនកិច្ចខាងមុខនេះ។
លោកនឹងទៅសួរសុខទុក្ខមេដឹកនាំជាន់ខ្ពស់ក្នុងទីក្រុងកៀវ ហើយក្រុមការងាររបស់លោក
ក៏កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំនៅរដ្ឋធានីអឺរ៉ុបផ្សេងទៀត
ដូចជាទីក្រុងរ៉ូម និងទីក្រុងប៉ារីសជាដើម។ កិច្ចប្រជុំនានាត្រូវបានគេរំពឹងថា
នឹងផ្តោតលើការស្វែងរកការពិតក្នុងនាមរដ្ឋបាល លោក ត្រាំ
ដែលបានដាក់ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
អ្នកតំណាងរបស់លោក ត្រាំ មិនបានធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំដែលគ្រោងទុកនោះទេ ប៉ុន្តែនិយាយថា ការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅតែជាអាទិភាពមួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោត។ ខាងតំណាងស្ថានទូតអ៊ុយក្រែន និងអ៉ីតាលីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ខណៈតំណាងស្ថានទូតបារាំងក៏មិនអាចទាក់ទងបានភ្លាមៗនោះដែរ៕

Post a Comment