នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួនស្ដីពីអាស៊ាន
ប្រភព៖ South China Morning Post
គូឡាឡាំពួ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ
បានទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់
ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន
ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។
កាលពីថ្ងៃចន្ទ
ទី១៦ ខែធ្នូ លោក Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ
គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក
នៅពេលដែលម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។
ដោយលើកឡើងពីការតែងតាំងលោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន
លោក Mohamad Hasan បានគូសបញ្ជាក់ ដូច្នេះថា «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី
ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។
គួរបញ្ជាក់ថា
បើតាមលោក Mohamad Hasan លោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក Anwar
ហើយនឹងមិនមានតួនាទីផ្លូវការណាមួយ នៅក្រោមអាស៊ាននោះទេ៕

Post a Comment