ប្រធានាធិបតីតួកគី អំពាវនាវឱ្យមានរដ្ឋាភិបាលរួបរួមនៅក្នុងប្រទេសស៊ីរី

 ប្រភព៖ Reuters

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្រប់ភាគី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad

ការអំពាវនាវរបស់លោក Erdogan ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភ អំពីអស្ថិរភាពនិងអំពើហិង្សា នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Assad ខណៈក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលបានដណ្តើមអំណាចគឺជាអតីតសាខារបស់ក្រុមអាល់កៃដា ដែលបង្កការព្រួយបារម្ភដល់ប្រទេសលោកខាងលិច។

លោក Erdogan បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារថា «រដ្ឋាភិបាលរួមបញ្ចូលគ្រប់ភាគី គឺជាការចាំបាច់ដើម្បីធានាស្ថិរភាពនិងសន្តិភាពនៅក្នុងប្រទេសស៊ីរី»

ប្រធានាធិបតីតួកគីរូបនេះ ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប គាំទ្រដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី ដែលបានភៀសខ្លួនទៅកាន់ប្រទេសតួកី ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលផងដែរ៕



 

Powered by Blogger.