កម្ពុជា និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារសម្រាប់គម្រោងប្រតិបត្តិការអភិវឌ្ឍន៍
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង សម្រាប់កម្មវិធីចំនួនប្រាំ។ បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀត ដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារ។
កម្មវិធីទាំង៥នេះ ដោយផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយ បរិយាបន្ននៅកម្ពុជា៕




Post a Comment