ថ្ងៃស្អែក រដ្ឋបាលស្រុកចិត្របុរីបន្តអនុវត្ត «ការដាំដុះកូនឈេី» នៅឃុំចង្ក្រង់
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ដេីម្បីស្តារឡេីងវិញនូវការបាត់បង់សម្បត្តិធនធានធម្មជាតិស្តីពីអនុផលព្រៃឈេីនៅតាមបណ្តាលមូលដ្ឋានក្នុងខេត្តក្រចេះ។
លោក យុិន វណ្ណៈ អភិបាល ស្រុកចិត្របុរី ខេត្តក្រចេះ បានអនុវត្តនិងបង្កេីតពេលវេលាដ៏ល្អប្រសេីរ និងភាពងាយស្រួល ក្នុងការដាំដុះ មិនថាថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាកនោះឡេីយ។ លោកបានខិតខំបន្តសហការជាមួយមន្ទីរ ជំនាញ នៅក្នុងខេត្តដេីម្បីអនុវត្តនូវគំម្រោង និងស្តារឡេីងវិញពីការបាត់បង់នូវសម្បត្តិធនធានធម្មជាតិស្តីពីព្រៃឈេីដែល នៅពេលបច្ចុប្បន្ននេះ កំពុងបាត់បង់ស្ទេីរទាំងស្រុងទៅហេីយ នៅតាមបណ្តា ស្រុក ក្នុងខេត្តក្រចេះទាំងមូល ។
សូមបញ្ជាក់ថា ដេីម្បីអនុវត្តគំម្រោង នៃការដាំដុះនូវកូនឈេីដែលជាសម្បត្តិធនធានធម្មជាតិ ទុកសម្រាប់ជាកេរ្តិ៍តំណែលដល់ចៅជំនាន់ក្រោយៗតទៅអនាគត។ ទាំងនេះជាផលប្រយោជន៍សម្រាប់ជួយដល់ជីវិតមនុស្សទូទៅបានល្អប្រសេីរក្នុងការទប់ស្តាត់នូវរលកកំដៅទាក់ទងការរស់នៅ ហេីយនិងអាចទប់ស្កាត់បាននូវគ្រោះថ្នាក់ទាំងឡាយពីធម្មជាតិ ដែលយេីងនឹកស្មានមិនដល់ដូចជាខ្យល់ព្យុះ ទឹកជំនន់ ពិសេសខ្យល់កន្រ្ទាក់ដ៏កាចសាហាវ ដែលជាបញ្ហាបង្កគ្រោះថ្នាក់ដល់មនុស្សដែលពុំបានប្រុងប្រយ័ត្ន និងអាចប៉ះពាល់រហូតដល់ផ្ទះសម្បែងទៀតផង ។
ជាមួយគ្នានេះ ការអនុវត្តគំម្រោង និងត្រូវបានបង្កេីតឡេីង នៅឃុំចង្រ្កង់ ស្រុកចិត្របុរី នាព្រឹក ថ្ងៃទី២១ ខែកក្តដា ឆ្នាំ ២០២៤ ស្អែកនេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ៕









Post a Comment